ស្វាយរៀងៈ នៅវេលាម៉ោង ១រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុង/ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបែនដឹកដីបុកម៉ូតូ ពីក្រោយបណ្ដាលឲ្យស្រ្តីសន្តិសុខធ្លាយពោះវៀនចេញមកក្រៅ ស្លាប់យ៉ាងអាណោចអធ័ម។
ជនរងគ្រោះឈ្មោះ នុត សុភា ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1M-4965។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ធ្វើដំណើរពីកើតទៅលិច ស្រាប់តែបុកម៉ូតូស្រ្តីរងគ្រោះពីក្រោយ ដែលកំពុងធ្វើដំណើរតាមដងផ្លូវពេញទំហឹងកិនអូស ធ្លាយពោះវៀនស្លាប់នៅកន្លែងកើតហេតុ បច្ចុប្បន្នសព ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ និងស្វែងរកសាច់ញាតិ រីឯវត្ថុតាងត្រូវបានវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នកបើកបររថយន្តរត់គេចបាត់ស្រមោល៕
មតិយោបល់