សម្រាប់រាត្រីនេះ វេលាម៉ោង ៣ ទៀបភ្លឹក្លិបហង្សក្រហមនឹងទទួលភ្ញៀវ ឆ្មាខ្មៅ Sunderland ក្នុងក្របខណ្ឌ EPL របស់អង់គ្លេស ។
សម្រាប់ក្លិបហង្សក្រហមបើសិនជារាត្រីនេះឈ្នះ ជាក់ណាស់ក្លិបមួយនេះ នឹងរំកិលខ្លួន ទៅកាន់លេខរៀងទី ២ បណ្តោះអាសន្ន ដោយបន្ចុប្បន្នស្ថិតនៅលេខរៀងទី ៣ មាន ៦៥ ពិន្ទុ ។
ជំនួបជើងនារាត្រីនេះ អាចនិយាយថាហង្សក្រហម ស៊ីផុយតែម្តង លើ ក្លិបឆ្មាខ្មៅ ដោយផ្អែកទៅលើប្រវត្តិប្រកួតកន្លងមក កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៣ កាលនោះឆ្មាខ្មៅជាម្ចាស់ផ្ទះ តែហង្សក្រហមនៅតែអាចលុត ឆ្មាខ្មៅដោយលទ្ធផល ៣-១ ។ ដោយឡែក រាត្រីនេះ វាខុសពីប្រកួតកន្លងមក ហង្សក្រហមជាម្ចាស់ផ្ទះ ហេតុដូចនេះ ឆ្មាខ្មៅ មិនអាចបង្ហាញឥទ្ធិពលរបស់ខ្លួនបានឡើយ ពោលគឺអាចនឹងរងបរាជ័យ ក្រោមថ្វីជើងហង្សក្រហម ឡើងចាស់ដៃក៏ថាបានដែរ ។
លទ្ធផលរំពឹងឈ្នះរបស់ឆ្មា ខ្មៅនារាត្រីនេះ វា មានសង្ឈឹមតិចតូចបំផុត ពោលគឺចាញ់ទាំងតែម ក្លិប ចាញ់ប្រៀបទឹកដី ដោយមិនសម្បូរកីឡាករល្អដូច ហង្សក្រហម និយាយឲ្យចំទៅ សឹងតែមិនអាចបំបែក ពងមាន់ហង្សក្រហម បាននោះទេនារាត្រីនេះ ។ ក៏ប៉ុន្តែករណី អាចទៅរួចលុះត្រាណាតែគ្រូបង្វឹករបស់ហង្សក្រហម មើលងាយ នឹងបាល់មូលនេះ ដោយដាក់កីឡាករអន់ឲ្យចូលលេង ដោយសំអាងលើទឹកដី ឬ ការលក់គ្រាប់ ដោយចាក់កៅអី ឬ ផ្នាល់ តង់ជាដើម ទើបឆ្មាខ្មៅ Sunderland អាចបំប៉ោងសំណាញ់ តែមិនអាច ឈ្នះឡើយ ៕
ទស្សនាវីដេអូប្រវត្តិប្រកួតកន្លងមក ៖
មតិយោបល់