ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា រឿងនេះមិនខុសពីរឿងមុនៗនោះទេ ដែលដាក់លុយបានលុយមកវិញ ក្នុងអត្រាការប្រាក់ខ្ពស់ ស្រាប់តែពេលនេះ លេចឮដំណឹងថា សមត្ថកិច្ចចម្រុះបានចុះចាប់ខ្លួនអ្នកជំនួញដីឡូតិ៍ដ៏ល្បីម្ចាស់ម្នាក់ ក្រុមហ៊ុន Enarita លោក ឌីម សួនណាត ពីបទឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ។
ក្នុងនោះដែរ តាមប្រភពរបស់ជនរងគ្រោះ បានឱ្យដឹងថា លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ ក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក (ENARITA DEVELOPMENT CO.,LTD.) បានភូតភរ និងឆរបោកជាច្រើនលើក ហើយបានចេញសែកសងលុយ ប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជាច្រើននាក់ ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹក ប្រមាណ២០០ជិត៣០០លានដុល្លារ។
តាមសម្ដីផ្ទាល់របស់ជនរងគ្រោះជាច្រើននាក់ បានប្រាប់ថា គាត់បានវិនិយោគ ជាមួយ លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុន ENARITA development Co.,LTD ដែលក្នុងកុងត្រានោះមានធានាសែក និងស្នាមផ្តិតមេដៃរបស់ លោកឌីម សួនណាត់ ផ្ទាល់ដែលជាហេតុធ្វើអោយគាត់ទុកចិត្ត រហូតមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ក៏មានការដកប្រាក់តាមសែកមិនបាន ហើយលោកឌីម សួនណាត បានលួងលោមដល់ជនរងគ្រោះថា ធនាគារជាតិធ្វើការបង្កក់លុយគាត់ ហើយធ្វើការស៊ើបអង្កេតដោយសារចរន្តលុយច្រើនពេក ហើយបង្គាប់ជនរងគ្រោះ អោយទៅដកនៅក្រុមហ៊ុនលោកផ្ទាល់វិញ។
ហើយលោកបានពន្យាពេលរហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ហើយនៅតែមិនឃើញក៏មានពាក្យបណ្តឹងរបស់ជនរងគ្រោះចូលទៅក្រសួងមហាផ្ទៃ ប្តឹងពីបទល្មើសជាក់ស្តែងទៅលោក ឌីម សួនណាត ហើយធ្វើការស៊ើបអង្កេតជាក់ស្តែង។
យ៉ាងណាមិញដំណឹងខាងលើនេះ ពុំទាន់មានការបកស្រាយពីខាង លោក ឌឹម សួនណាត និងម្ចាស់ក្រុមហ៊ុន Enarita នៅឡើយទេ។
សូមជំរាបថា ក្រុមហ៊ុន Enarita ត្រូវបានមហាជនដឹងថា កាលពីកន្លងមក ធ្លាប់បានប្រកាសពីគម្រោងលក់ដីរបស់ខ្លួន នៅក្នុងតំបន់លំហែកាយជាច្រើន គម្រោងនៅក្នុងខេត្តសៀមរាប បាត់ដំបង ប៉ៃលិន និង ព្រះវិហារ ជាដើម។ ប៉ុន្តែពេលនេះ ស្រាប់តែធ្លាយដំណឹង នៃការចោទប្រកាន់ថា បានឆបោកអតិថិជន របស់ខ្លួនទៅវិញ៕
មតិយោបល់