ស៊ុតមាន់ ទារ គឺជាអាហារដែលប្រជាជនខ្មែរយើង និយមយកធ្វើជាម្ហូបបំផុត ដូចជាយកមកចៀន ឬស្ងោរជាដើម។ បើនិយាយពីរឿងស្ងោរពងមាន់នរណាក៏ចេះស្ងោរដែរ ប៉ុន្តែវិធីស្ហោរពងមាន់ឲ្យមានរសជាតិឆ្ងាញ់ ពុំមែននរណាក៏ចេះវិធីនោះឡើយ។
វិធីស្ងោរស៊ុតឲ្យឆ្ងាញ់គឺងាយស្រួលទេ គឺមុននឹងស្ងោរត្រូវយកម្ជុលដេរចោះរន្ធត្រង់ពាក់កណ្តាលពង (ដូចក្នុងរូប) ដើម្បីកុំឲ្យពងបែក ហើយមិនត្រូវយកពងនេះទៅដាក់ស្ងោរក្នុងទឹកកំពុងពុះទេ។ ប្រសិនបើយើងបង់អំបិលបន្តិចបន្តួចធ្វើឲ្យពងងាយស្រួល បកមិនជាប់សំបកឡើយ។
ពងមាន់នឹងកាន់តែមិនជាប់សំបកទៅទៀត ប្រសិនបើយកពងដែលស្ងោរហើយនេះ ទៅត្រាំទឹកត្រជាក់មួយស្របក់សិនមុននឹងបកសំបកវា៕



មតិយោបល់