ព័ត៌មានជាតិ

ចុមខ្លាំងម្លេះ! ខឹងគេមិនឲ្យទៅលក់ល្ហុងជាមួយវាយជនរងគ្រោះរបួសធ្ងន់

កណ្ដាលៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង១០នាទីមានករណីហិង្សាដោយចេតនា នៅចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ នាង សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ។
ជនសង្ស័យឈ្មោះ ធូ សុខថេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

វត្ថុតាងចាប់យក៖
១-មួកសុវត្តិភាពចំនួន០១(បែក)
២-ខ្សែក្រវ៉ាត់ ពណ៌ខ្មៅ ក្បាលធ្វើអំពីដែកចំនួន០១

ដំណើររឿង៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទីជនរងគ្រោះបានមកពីទិញល្ហុងនៅឯភូមិទួលស្ពឺ ជនសង្ស័យបានសុំជនរងគ្រោះទៅលក់ល្ហុងនៅភ្នំពេញដែរ តែជនរងគ្រោះមិនឲ្យទៅព្រោះល្ហុងតិច លុះដល់វេលាម៉ោងកើតខាងលើ ជនរងគ្រោះបានបើករ៉ឺម៉កដឹកអីវ៉ាន់ចេញពីផ្ទះ ទៅលក់នៅភ្នំពេញដល់ត្រឹមមុខផ្ទះឈ្មោះ តាកន ជនសង្ស័យក៏បានដោះខ្សែក្រវ៉ាត់វាយ ទៅលើជនរងគ្រោះជាច្រើន បណ្តាលឲ្យ បែកមួកសុវត្តិភាពចំនួន១និងរងរបួសហើមខ្នងជើងខាងឆ្វេង លុះដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានកោះហៅជនសង្ស័យមកសាកសួរនិងចាត់ការតាមនីតិវិធី៕

មតិយោបល់