ភ្នំពេញៈ ប្រភពព័ត៌មានពីអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១១៖០៨នាទី ព្រឹកថ្ងៃទី១៣ ខែឧសភានេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ នៅសង្កាត់ទឹកថ្លា និងសង្កាត់កាកាប ហើយក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលឡើងវិញ។
អគ្គិសនីកម្ពុជា បានជូនដំណឹងថា “នៅថ្ងៃទី13 ខែឧសភា ឆ្នាំ2016 វេលាម៉ោង 11:08នាទីព្រឹក មានការដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី3 (GS3-F18) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រហូតដល់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មូលហេតុបណ្តាមកពីខូចខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី។”
ករណីនេះ បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញឆាប់ៗ។ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕
មតិយោបល់