ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខ ខ.ម ៦៣២៩ បុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់នៅ ឃុំកំពង់ភ្នំ

កណ្តាល: ករណីគ្រោះថ្នាក់ចរចរណ៍:រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់បើកបរម៉ូតូបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអ្នកលឿងចន្លោះគ.ម ៥៩.៦០ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ខូចខាតម៉ូតូ១គ្រឿងធ្ងន់ រថយន្ត១គ្រឿងធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណ។

ភាគីម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I. 2609 បើកបរក្នុងទិសដៅពីព្រៃវែងទៅភ្នំពេញ មកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តប្រភេទទេសចរណ៍ ម៉ាកឆេរ៉ូលេត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ៦៣២៩ អ្នកបើកបរគេចខ្លួនបាត់(ទិសដៅភ្នំពេញស្វាយរៀង)។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះទៅវាស់វែងនិងសម្រួលចរាចរណ៍និងការកសាងសំណុំរឿងតាមនិតិវិធី៕

 

 

មតិយោបល់