ភ្នំពេញៈ តាមសេចក្តីរាយការព័ត៌មានបឋមបានឲ្យដឹងថាករណីគ្រោះមន្ត្រីនគរបាលម្នាក់ជាអនុប្រធានប៉ុស្តិ៍ខ្វាវ ស្រុកសំរោង ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីរថយន្តដឹកហ្គាស របស់ក្រុមហ៊ុនតេលា បើកបុកកិនម៉ូតូស្មាស់ ពាក់ស្លាកលេខនគបាល ក្នុងដំណើរស្របទិស កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
សាកសព តាមការពិនិត្យ លើឯកសារ អត្តសញ្ញណប័នណ នៅជាប់តាមខ្លួន មានឈ្មោះ យឹង សឹង ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាល អនុប្រធានប៉ុស្តិ៍ខ្វាវ ស្រុកសំរោង មានទីលំនៅភូមិកន្សោមខ្លែង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ ។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕
មតិយោបល់