ព័ត៌មានជាតិ

អាណោចអាធ័មណាស់! បុរសម្នាក់ស្លាប់ដោយផ្ទុះធុងខ្យល់អុកស៊ីហ្សែនកាត់ដែកបណ្តាលឲ្យដាច់ក្បាលចេញពីខ្លួន

ព្រះសីហនុៈ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣នឹង២០នាទី ថ្ងៃទី២០ខែ
កក្កដា ឆ្នាំ២០១៩ មានករណីផ្ទុះធុងខ្យល់អុក
ស៊ីហ្សែនកាត់ដែក មួយកើតឡើងនៅចំនុចចំការត្របែកស្ថិននៅក្រុម
20 ភូមិ១ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្ដាលអោយស្លាប់មនុស្សមួយនាក់នៅនឹងកន្លែងកើតហេតុ ដាច់ក្បាលចេញពីខ្លួនខ្ទាតប្រហែលជា 100 ម៉ែត្រពីខ្លួន។
សាក សពខាងលើមានឈ្មោះ ពត សុផាត់ ភេទប្រុស អាយុ39 ឆ្នាំ
មុខរបរកម្មករ ស្នាក់នៅក្រុម3 ភូមិ៤ ឃុំទំនុបរលក ស្រុកស្ទឹងហាវ មានទីលំនៅកំណើតខេត្ត តាកែវ ។
បច្ចុប្បន្នសព រង់ចាំសមត្ថកិច្ចពិនិត្យកោសល្យវិច័យនៅពេលក្រោយ៕

 

មតិយោបល់