ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវឃាត់ខ្លួន ករណីអុកឡុកក្នុងវត្តមង្គត់បុរី

ភ្នំពេញៈ នៅវេលាម៉ោង០០ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអុកឡុកក្នុងវត្តមង្គត់បុរី នៅចំណុចក្នុងវត្តមង្គត់បុរី ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ស៊ុន លី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ ខែន វ៉ារី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរសព្ទ័ដៃ ផ្ទះលេខ១១០ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ កំពុងដេកក្នុងផ្ទះ បានឮសំឡេងអ្នកជិតខាង ស្រែថាចាប់ចោរ បន្ទាប់មកជនរងគ្រោះ បានក្រោមពីដេកដើរមកមើល ឃើញជនសង្ស័យ នៅក្នុងបរិវេណមុខផ្ទះរបស់ខ្លួន ក៏នាំគ្នាដេញចាប់ជនសង្ស័យបាន រួចនាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម ធ្វើការសាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់