រតនគិរីៈ នៅវេលាម៉ោង៣ និង០០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញ ចុះបង្ក្រាបជាក់ស្ដែងករណី សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះមុខសញ្ញា ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់មានឈ្មោះដូចខាងក្រោម៖
១. សេង ពេជ្រ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
២. លេ វ៉ាន់វង្ស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដក។
៣. លី តៃផេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដក។
៤. ខន សំណាង អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។
ជនសង្ស័យខាងលើ បានធ្វើតេស្តទឹកនោម លទ្ធផលវិជ្ជមាន (+)០៣នាក់ អវិជ្ជមាន(-) ០១នាក់។
វត្ថុតាងចាប់យករួមមាន៖
-ម៉ូតូចំនួន០១គ្រឿង
-ទូរស័ព្ទ០១គ្រឿង
-ដាវ០២ដើម
-ជញ្ជីញ០១គ្រឿង
-ថង់ច្រកថ្នាំញៀនមួយចំនួនធំ។
បច្ចុប្បន្ធជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូង ខេត្តចាត់ការតាមនិតិវិធី៕
មតិយោបល់