Post News Media ព័ត៌មានជាតិ Update៖ បុរសម...

Update៖ បុរសម្នាក់ ជិះម៉ូតូធ្លាក់ផ្លូវទៅបុកបង្គោលស្ពាន ៧មករា បណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ: នៅវេលាម៉ោង០១ និង៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ជិះម៉ូតូធ្លាក់ផ្លូវទៅបុកបង្គោលស្ពាន បណ្តាលឲ្យស្លាប់ ត្រង់ចំណុចគល់ស្ពាន៧មករា ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិមហាឬស្សី សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះ អឿន សំអាត ភេទប្រុស អាយុ២៩ មុខរបរ បើកបររថយន្ត រស់នៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ម៉ូតូខាងលើម៉ាក HONDA BEAT ពណ៌សលាយខៀវ ពាក់ស្លាកលេខ កណ្តាល 1AD-7041។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យរួច ក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលក្រាំងពង្រ៕