ព័ត៌មានជាតិ

ការអនុវត្តរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតែបន្ត

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ សកម្មភាព កម្លាំងផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ អន្តរាគមន៍ បានចុះអនុវត្តរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវ ៥១ កែង១៨៤ ក្នុងសង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ជាលទ្ធផល បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋដែលធ្វើដំណើរដោយមធ្យោបាយទោចក្រយានយន្ត ដែលមិនមានមួកសុវត្ថិភាព គឺអោយពួកគាត់រកមួកសុវត្តិភាព មកពាក់ទើប អនុញ្ញាតិឲ្យបន្តដំណើរទៅទៀត ។

កិច្ចប្រតិបត្តិការអនុវត្តន៍អប់រំ សរុបចំនួន៨១គ្រឿង។
-អ្នកបើកបរគ្មានមួកចំនួន៥៥គ្រឿង ទៅយកមួកចំនួន ៥០ និងទៅទិញមួកចំនួន ០៥ ។
-អ្នករួមដំណើរគ្មានមួកចំនួន ២៦ គ្រឿង និងទៅយកមួកចំនួន ២៣ ទៅទិញមួកចំនួន ០៣ ៕

 

មតិយោបល់