បុរសអាយុ ៤៦ ឆ្នាំម្នាក់ដែលមានឈ្មោះ Merrell Smith ត្រូវបានសត្វសំពោចស្បូវមួយក្បាល វាយប្រហារ ខណៈដែលលោកចូលទៅបិទទ្វារទ្រុងសត្វសំពោចនោះដែលចិញ្ចឹមនៅផ្ទះ។ក្រោយពីទទួលការវាយប្រហារMerrell Smith ទទួលរងការចុកចាប់ បានហៅបុគ្គលិកពេទ្យ ដើម្បីជួយខ្លួន ដែលស្ថិតនៅតំបន់ Chilwell ទីក្រុង Nottinghamshire ប្រទេសអង់គ្លេស។នេះបើយោងតាមសារព័ត៌មាន ឌីជីចលស្ពៃយ៍ ចុះកាលពីថ្ងៃទី ៥ ខែ កញ្ញា។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា លោក Merrell Smith ត្រូវបានសត្វ សំពោចស្បូវ វាយប្រហារលើជង្គង់ និងលើដងខ្លួនផ្សេងទៀត ក៏ប៉ុន្តែ ទទួលបានការព្យាបាលពីគ្រូពេទ្យ ដោយចាក់ថ្នាំតេតាណុស ដើម្បីបង្ការគ្រោះហានិភ័យផ្សេងៗ ដោយប្រការណាមួយ។ ជាមួយនឹងគ្នានេះដែរ ខាង RSPCA ដែលសមាគមន៍ការពារ ការធ្វើអំពើឃោឃៅលើសត្វ បានមកប្រមូល សត្វសំពោចទាំងនោះ ក៏ត្រូវបានសំពោចស្បូវនោះវាយប្រហារផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់