កណ្តាលៈ កាលពីវេលាម៉ោង ០៧ និង១០នាទីយប់ ថ្ងៃទី១៨ ខែកក្កដានេះ សមត្ថកិច្ចស្រុកអង្គស្នូល បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរថ្នាំញៀន ដល់ក្នុងបន្ទប់ផ្ទះសំណាក់ ហេង ឡុងភូមិ ស្វាយជ្រុំឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ រួមទាំងថ្នាំញៀន និងវត្ថុតាងមួយចំនួនទៀត។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនោះ ទី១.ឈ្មោះ សំណាង បញ្ញា ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខែ្មរមុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិឃុំកើតហេតុ ធ្លាប់ជាប់គុក១ឆ្នាំពីបទប្រើប្រាស់ថ្នាំញៀន, ទី២.ឈ្មោះអឿ មុំ ភេទស្រីអាយុ៣២ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅជាមួយគ្នា។
វត្ថុតាងចាប់យករួមមាន ១-ថ្នាំម្សៅពណ៌សរថ្លាសង្ស័យសារធាតុញៀន ២៣កញ្ចប់ (កញ្ចប់មធ្យមក្នងតម្លៃ១កញ្ចប់១០ដុល្លារ), ២-ជញ្ជីងថ្លឹងចំនួន០១ , ៣-លុយខ្មែរ២០ម៉ឺនរៀលនិងលុយដុល្លារ១០០ដុល្លារ៤.លោហធាតុពណ៌រមៀតក្រឡៃ១ខ្សែ(ខ្សែដៃ), ៥-ទូរស័ព្ទ០៦គ្រឿង-អិលជីពណ៌សរ០១គ្រឿង ណូគាអិនចុចពិល០៣គ្រឿង សាំសុងម៉ាកS3 ពណ៌ខ្មៅ០១គ្រឿង លីណូវ៉ូពណ៌ខ្មៅ០១គ្រឿង, ៦.ដបថ្មមានគំរប១ចិះ រុន២ ដែកកេះ៤កូន, កន្ត្រៃ២ កូនកាំបិត១ និងថង់សម្រាប់វេចខ្ចប់ថ្នាំមួយចំនួនទៀត។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋ បែកចានបានទទួលព័ត៌មានបានថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនក្នុងបន្ទប់ផ្ទះសំណាក់ ពេលនោះកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ចុះទៅត្រួតពិនិត្យរកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀន ហើយបើតាមចម្លើយសារភាពរបស់ជនល្មើសប្រាប់ថា ខ្លួនបានទិញថ្នាំញៀននេះមកពីភ្នំពេញ៕
មតិយោបល់