ភ្នំពេញៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩
បុរសម្នាក់ដែលធ្វើការជាមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានជនសង្ស័យម្នាក់ យកកូនកាំបិតដើរចូលទៅចាក់បណ្តាលឲ្យមានរបួសធ្ងន់ ត្រង់ចំណុចមុខផ្ទះលេខ៤BEO ផ្លូវ១0៥ ភូមិ៣ ក្រុម៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ហើយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យភ្លាមៗ ។
ជនសង្ស័យឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កង់ ស្នាក់នៅផ្ទះលេខ១០BEO ផ្លូវ១៨២ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រោយពីឃាត់ខ្លួន (ពិនិត្យទឹកនោមមានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ កែវ សារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីក្រសួងយុត្តិធម៌ ស្នាក់នៅផ្ទះលេខ៤BEO ផ្លូវ១០៥ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
វត្ថុតាងដកហូតរួមមាន៖
-កូនកាំបិតចុងស្រួច ១ពណ៌ស
-កាបូបពណ៌ខ្មៅ១ ក្នុងនោះមានប្រាក់ដុល្លារចំនួន ៥៧០$
-ប្រាក់រៀលចំនួន១៣២០០០ រៀល
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក អាយ ហ្វូនMSX លេខ ០១៦ ៦៦១ ១១១។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់