តាកែវៈ ករណីចោរលួចមានស្ថានទម្ងន់(គាស់ទំលុះទំលាយ) ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៤៥នាទី ស្ថិតនៅភូមិបឹងទំនប់ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះឈ្មោះ ឥន្ទ វាសនា ភេទប្រុស អាយុ ៥៩ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ ក្នុងសកម្មខាងលើជនសង្ស័យ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះនៅក្នុងផ្ទះអស់ ក្នុងនោះមាន៖
-មាសចំនួន ៣ជី
-ផ្លាកទីនចំនួន ៧ជី
-លុយខ្មែរចំនួន ២លានរៀល។
ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់