ព័ត៌មានជាតិ

ព្រលឹងចុងសក់! មេឃភ្លៀងស្រិចៗ ហាយទ្បែនឌ័រ បើកបរជាលក្ខណៈគ្រួសារ ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យមានអ្នករបួស

ភ្នំពេញ: កាលពីវេលាម៉ោង ១១ និង១២ នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ខណ:ពេលមេញកំពុងភ្លៀង មានរថយន្តហាយទ្បែនឌ័រមួយគ្រឿង បើកលឿងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រីឯរថយន្តវិញ បានក្រទ្បាប់ផ្ញារជើងម្ខាង រងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវម៉ោងសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AX-7675 បើកបរជាលក្ខណ:គ្រួសារប្រុសស្រីចាស់ក្មេង ៥នាក់ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវម៉ៅសេទុង។ មកដល់ចំណុចខាងលើ រថយន្តបានរេចង្កូតខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ ហើយរថយន្តក្រទ្បាប់ផ្ងារជើង រងការខូចខាត និងមានអ្នករងរបួសស្រាលផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

មតិយោបល់