បាត់ដំបងៈ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង១០នាទី ត្រង់ក្រុមទី១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល
មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវជាតិលេខ៥ កំពុងស្ថាបនារវាងម៉ូតូ និងរថយន្ត ។
ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ 1AF-2038 បើកបរក្នុងទិសដៅពីត្បូងឆ្ពោះទៅជើង ដល់ចំណុចកើតហេតុ បានវេរចង្កូត ចូលគន្លងផ្លូវខាងឆ្វេង ស្រាប់តែមានរថយន្តម៉ាក វ៉ុលវ៉ូ ( VOLVO ) ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 3D-6836 បើកច្រាស់ទិសគ្នាពីជើងឆ្ពោះទៅត្បូង បានបុកម៉ូតូហុងដាឌ្រីម២០១៩ បណ្តាលឲ្យអ្នកបើកបរម៉ូតូសេរី២០១៩ និង អ្នករួមដំណើរម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ចំណែករថយន្ត និង អ្នកបើកបរបានបើករត់គេចពីកន្លែងកើតហេតុបានចម្ងាយប្រហែល ៥០០០ម៉ែត្រ បានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ ។
១/អ្នកបើកបរម៉ូតូហុងដាឌ្រីមឈ្មោះ សៀន ជី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ អ្នករួមដំណើរឈ្មោះ កូវ ខុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិទំពូងជើងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ អ្នករួមដំណើរឈ្មោះ លឹម ថៃ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិទំពូងជើងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង របួសស្រាល។
ករណីគ្រោះថ្នាក់នេះ ជំនាញបានធ្វើការវាស់វែងបានត្រឹមត្រូវ និងដកហូតវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាង
សំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់