ព្រះសីហនុៈ ផ្លូវចូលទៅមូលដ្ឋានសមុទ្ររាម បានបាក់ខូចផ្នែកខ្លះ ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង ទោះជាយ៉ាងនេះចរាចរណ៍ តាមផ្លូវនេះមិនកាត់ផ្តាច់ទេ ហើយខាងសមត្ថកិច្ចក៏បានដាក់របាំងការពារផងដែរ។
បើតាមមន្ត្រីកងទព័ជើងទឹកថ្លែងថា ផ្លូវដែលទឹកហូរច្រោះដាច់ខូចនេះ នៅចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្ន កងកម្លាំង កងទព័ជើងទឹកមូលដ្ឋានសមុទ្រ កំពុងធ្វើការជួសជុលសម្រួលបណ្តោះអាសន្ន ៕
មតិយោបល់