ឯកឧត្តម វ៉ាត់ ចំរើន៖ កម្ពុជាបានចាប់ផ្តើមធ្វើយុទ្ធនាការបំផុសការផ្សព្វផ្សាយដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ កម្ពុជាបានចាប់ផ្តើមធ្វើយុទ្ធនាការបំផុសការផ្សព្វផ្សាយដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣របស់កម្ពុជា ខណៈកម្ពុជាសល់រយៈពេលជាង ៦០០ថ្ងៃទៀតប៉ុណ្ណោះ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ក្រុមការងារបានប្រើប្រាស់យន្តការនេះ ដើម្បីរៀបចំបើកសម្ពោធយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ណែនាំឱ្យគណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ និងភាគីពាក់ព័ន្ធជាពិសេសអាជ្ញាធរ រាជធានី-ខេត្ត ដែលទទួលធ្វើម្ចាស់ផ្ទះប្រភេទកីឡាមួយចំនួន នឹងចូលរួមក្នុងការផ្សព្វផ្សាយយុទ្ធនាការនេះដែរនាពេលខាងមុខ។

ឯកឧត្តមបន្តថា យុទ្ធនាការផ្សព្វផ្សាយនេះ ត្រូវធ្វើរយៈពេលពីរឆ្នាំមុនការប្រកួត មកដល់។ពេលនេះ កម្ពុជាយើង នៅសល់ប្រមាណពីរឆ្នាំទៀតប៉ុណ្ណោះ ហើយសេណារីយោនៃផែនការយុទ្ធសាស្ត្រ នៅក្នុងការផ្សព្វផ្សាយ គឺមានការផ្សព្វផ្សាយនៅក្នុងប្រទេស ដែលយើងប្រើប្រាស់យន្តការប្រព័ន្ធផ្សព្វផ្សាយជាតិ គឺតាមរយៈទូរទស្សន៍ជាតិ បណ្តាញព័ត៌មានជាតិ និងប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស ដែល យើងយកយន្តការនៅខាងក្រៅប្រទេសជាយន្តការការទូត យន្តការកិច្ចការបរទេស ដែលបាន ប្រើប្រាស់ស្ថានទូតកម្ពុជា តំណាងកុងស៊ុល ឬស្ថានទូតកម្ពុជានៅឯប្រទេសក្រៅ

ជាពិសេសគឺប្រទេសសមាជិក នៃស៊ីហ្គេមទាំង១០ប្រទេស ហើយក៏ដូចជាប្រទេសមួយចំនួនទៀត ដែលមានប្រជាជនខ្មែរច្រើនរស់នៅ ដូចជា អាមេរិក កាណាដា អូស្ត្រាលី បារាំងជាដើម គឺថាក្រុមការងារធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ ហើយការផ្សព្វផ្សាយមួយទៀត គឺបញ្ជ្រាបចូលជាមួយនឹងស្ថានទូតរបស់ប្រទេសនានានៅព្រះរាជាណាចក្រកម្ពុជា ក៏នឹងចូលរួមជួយផ្សព្វផ្សាយផងដែរ។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *