ព័ត៌មានជាតិ

ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យទឹកបានហូរផ្តាច់ផ្លូវធំ និងរងការខូចខាត ម្តុំ ខាងមុខផ្លូវឡើងទៅភ្នំខៀវ

ព្រះសីហនុៈ ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យទឹកបានហូរផ្តាច់ផ្លូវធំម្តុំ ខាងមុខផ្លូវឡើងទៅភ្នំខៀវ ក្នុងនោះផ្លូវឡើងទៅភ្នំខៀវ ក្នុងសង្កាត់លេខ២ ក៏រងការខូចខាតធ្ងន់ធ្ងរដែរ យានយន្តផ្សេងៗពិបាកបើកបរឆ្លងកាត់។

ដោយសារតែពុំមានលទ្ធភាព មន្ត្រីមូលដ្ឋាននៅទីនោះ គោរពស្នើសុំដល់អជ្ញាធរក្រុង ឬមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ពិនិត្យលទ្ធភាព ជួយរិះរកវិធីសម្រួលជាបណ្តោះអាសន្ន ដើម្បីជូនពលរដ្ឋឆ្លងកាត់ មុនពេលមានការជួសជុលជាផ្លូវការមកដល់៕

មតិយោបល់