ភ្នំពេញៈ បទល្មើសល្បែងស៊ីសងហ្គេមអនឡាញជាកត្តាសំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេចាប់អារម្មណ៍ ក៏ព្រោះតែល្បែងស៊ីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារភ្លេចបាយភ្លេចទឹកភ្លេចការសិក្សា និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម។
ជាក់ស្តែងកាលពីម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែងដោយដកហូតសម្ភារៈមួយចំនួនធំមកសាលាខណ្ឌ។ទីតាំងហ្គេមអនឡាញនេះស្ថិតនៅផ្លូវបេតុងភូមិទំនប់សង្កាត់ភ្នំពេញខណ្ឌសែនសុខ។
ម្ចាស់ទីតាំងឈ្មោះ ថុន ស៊ីនលី ភេទប្រុសមុខរបរបើកទីតាំងហ្គេមអនឡាញនិងស្នាក់នៅផ្ទះលេខផ្លូវបេតុងភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ក្នុងករណីនេះបានធ្វើការដកហូតសម្ភារៈហ្គេមអនឡាញខាងលើបានស៊ីភីយូចំនួន១៨ និងក្មេងៗ៥នាក់យកមករក្សាទុកនៅសាលាខណ្ឌសែនសុខ។
ពលរដ្ឋពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខនិងសំណូមឲ្យលោកមេត្តាជួយបោសសំអាតទីតាំងហ្គេមអនឡាញឲ្យអស់ផងក្នុងខណ្ឌសែនសុខនេះពីព្រោះនៅមានច្រើនកន្លែងទៀត។ ក្នុងករណីនេះក្មេងៗតូចៗទាំង៥នាក់ខាងលើត្រូវបានលោកអភិបាលខណ្ឌធ្វើការណែរនាំហើយឲ្យត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់