ព័ត៌មានជាតិ

មុខសញ្ញាកាច់.ក និងលួចម៉ូតូយ៉ាងសកម្ម ពេលនេះរៀបចំឯកសារបញ្ជូនទៅគុកហើយ

ត្បូងឃ្មុំ: ជនសង្ស័យជា មុខសញ្ញាចោរកម្ម លួចម៉ូតូ ត្រូវបានកម្លាំង នគរបាល ជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរំចេកធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួន បន្ទាប់ពីជន សង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ ម៉ាកC១២៥ ពណ៍ខ្មៅសេរី២០១៣ ពាក់ស្លាកលេខ កំពង់ចាម 1I. 4086 លេខតួ លេខម៉ាស៊ីន8651082របស់ ឈ្មោះសំបូរ សម្បត្តិ ស្ថិតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី នៅចំណុចចម្ការម្រេចជនរងគ្រោះ។

ជនសង្ស័យ ឈ្មោះស៊ាន សាន ភេទ ប្រុស អាយុ ១៨ឆ្នាំ នៅ ភូមិ កំពៃ ឃុំ រំចេក ស្រុកមេ មត់ ខេត្តត្បូងឃ្មុំ។
សំភារ:វត្ថុតាងដក ហូតមានឧបករណ៍សម្រាប់កាច់សោម៉ូតូ១ឈុត បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

 

 

 

មតិយោបល់