ព័ត៌មានជាតិ

តើ​​លោ​ក​​អ្ន​ក​​គួ​រ​​ធ្វើ​​ដូ​ច​ម្តេ​ច​ខ្លះ​​ដើ​ម្បី​​​រ​ក្សា​​ផ្កា​​នៅ​ក្នុ​ង​​ថូ​​នៅ​​ស្រ​ស់​បំ​ព្រ​ង​​បា​ន​យូ​រ​​?​

១. ប្តូរ​ទឹក​ក្នុង​ថូ​រៀងរាល់ថ្ងៃ​៖ ជា​ការពិត​ណាស់ ឬ​យ៉ាងហោចណាស់​ក៏​ប្តូរ​រៀងរាល់​២​ថ្ងៃ​ម្តង​ដែរ​។ តាំងពីដើម​មក នេះ​ជា​វិធី​មួយ​ដែល​ប្រសើ​បំផុត ព្រោះថា​ផ្កា​ទាំងនោះ​ត្រូវការ​ស្រូបទឹក​ដើម្បី​អោយមាន​សំណើម​។ ហើយ​វា​កាន់តែ​ប្រសើ​ថែម​ទៀត​បើ​អ្នក​ដាក់​ទឹកកក​។ ប្រសិនបើ​អ្នក​មិន​នៅផ្ទះ ២​ឬ​៣​ថ្ងៃ អ្នក​គួរ​ដាក់​ថូ​នៅក្រោម​ក្បាល​រ៉ូ​ប៊ីណេ រួច​បើក​បង្ហូរទឹក​តិចៗ​ដាក់​ថូ​។​
rose1
២. កាត់​មែក​ដែល​ទេរ​ចេញ​៖ មុន​ពេល​ដាក់​ផ្កា​ចូលទៅ​ក្នុង​ថូ អ្នក​ត្រូវ​កាត់​មែក​ដែល​បែកខ្នែង​ចេញមក​ក្រៅ​ ធ្វើ​ដូច្នេះ​ដើម្បី​អោយ​ដើម​ផ្កា​ងាយ​បឺត​ទឹក​។ ហើយ​រាល់ពេល​ដែល​អ្នក​ប្តូរ​ទឹក អ្នក​គួរ​កាត់​មែក​ចាស់​ចេញ​។​

៣. កុំអោយ​មាន​ស្លឹក​ធ្លាក់​ចូល​ទឹក​៖ ចំនុច​នេះ​សំខាន់​ណាស់​! នៅពេលដែល​មាន​ស្លឹក​ផ្កា​ធ្លាក់​ចូល​ក្នុង​ទឹក វា​អាច​បង្កើត​ជា​បាក់តេរី ដែល​បង្ក​អោយ​ផ្កា​ឆាប់​រលួយ​។​

៤. ទុក​ផ្កា​កុំ​អោយ​ត្រូវ​កំដៅ​៖ ជាទូទៅ​ផ្កា​នឹង​ឆាប់​ក្រៀម​ស្រពោន​នៅពេល​ត្រូវ​កំដៅ​ថ្ងៃ​។ ដូច្នេះ​ដើម្បី​កុំអោយ​ផ្កា​របស់​អ្នក​ក្រៀម​ស្វិត​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នោះ អ្នក​មិន​ត្រូវ​ដាក់​វា​អោយ​ត្រូវ​កំដៅថ្ងៃ​ដោយផ្ទាល់​ឡើយ​។ នៅពេល​ដែល​ក្តៅ​ខ្លាំង អ្នក​គួរ​ដាក់​វា​ក្នុង​ទូទឹកកក ១​ម៉ោង​ឬ​២​ម៉ោង ធ្វើ​បែប​នេះ​ដើម្បី​កុំអោយ​កំដៅ​នោះ​បំផ្លាញ​ផ្កា​របស់​អ្នក​៕​

មតិយោបល់