ព័ត៌មានជាតិ

Update៖ កម្មកររោងចក្រទឹកកក ម្នាក់ធ្វើអត្តឃាត ដោយយកកន្សែងចង.កសម្លាប់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មាករណីធ្វើអត្តឃាតដោយយកកន្សែងពណ៍ផ្កាឈូកចងភ្ជាប់ទៅហ្នឹងធ្នឹមដំបូលបន្ទប់ជួល ស្ថិតក្នុងភូមិខ្វាកើត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ចេន សុវណ្ណនីត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រទឹកកក ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ មានស្រុកកំណើត ភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពងចាម ។
បើតាមការឲ្យដឹងពីម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពេលព្រឹកកូនរបស់គាត់នៅផ្ទះម្នាក់ឯង ដោយគាត់បានចេញទៅធ្វើការបាត់ ចំណែកកូនមានជម្ងឺសសៃប្រសាទប្រចាំកាយដោយត្រូវលេបថ្នាំជារៀងរាល់ថ្ងៃ មិនដឹងមានរឿងអីទេបានជាកូនគិតខ្លីចង.ក សម្លាប់ខ្លួនយ៉ាងនេះ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាយកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយសារចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតមែន ។
មូលហេតុ (មានជម្ងឺសសៃប្រសាទប្រចាំកាយ)
ក្រោយមក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់