ព័ត៌មានជាតិ

ម៉ូតូបុកគ្នាជាមួយរថភ្លើង ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

តាកែវ: នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មួយ បា​នឲ្យដឹងថា មានករណីម៉ូតូមួយគ្រឿង បុកគ្នាជាមួយរថភ្លើង ឆ្លងកាត់ផ្លូវជាតិលេខ២ ក្នុងស្រុកសំរោង ខេត្តតាកែវ។

តាមសាក្សីឃើញហេតុការណ៍នេះ បាននិយាយថា ម៉ូតូ Dream ជិះគ្នាពីរនាក់ ដោយស្ត្រីជិះនៅខាងក្រោយ ហើយបុរសជាអ្នកបើកបរ លុះពេលទៅដល់កន្លែងផ្លូវរថភ្លើងឆ្លងកាត់ ក៏ជ្រុលទៅបុកជាមួយរថភ្លើង ដែលបណ្ដាលឲ្យម៉ូតូ ត្រូវបានរថភ្លើងឆ្លងកាត់ផ្លូវកិនទ្បើងខ្ទេច ហើយអ្នកបើកបរ ក៍ខ្ទេចខ្លួនមើលទ្បើងលែងយល់ផងដែរ ចំណែកឯស្ត្រីវិញ រងរបួសធ្ងន់។

សម្រាប់ព័ត៌មានលម្អិត Post News ផ្សាយជូននៅពេលក្រោយ៕

មតិយោបល់