ព័ត៌មានជាតិ

រថយន្តកាមរី១គ្រឿង ត្រូវគេស្គាល់ថា ជារបស់លោកគ្រូបង្រៀនវិទ្យាល័យហ៊ុនសែនប្រសូតិម្នាក់ បុកគេហើយ ព្យាយាមបើករត់

ស្វាយរៀង: កាលពីវេលាម៉ោង៧និង៥២នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១១៤ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់/ក្រុងស្វាយរៀង មានការភ្ញាក់ផ្អើលដល់ពលរដ្ឋតាមផ្លូវ បន្ទាប់ពីឃើញរថយន្តស៊ីរ៉ែនឲសមត្ថកិច្ច បើកប្រដេញរថយន្តឆ្លាម១គ្រឿង។

រថយន្ដបើករត់ខាងលើ ម៉ាកTOYOTA CAMARY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G-9325 ត្រូវបានគេស្គាល់ថា ជារបស់លោកគ្រូបង្រៀនវិទ្យាល័យហ៊ុនសែនប្រសូតិម្នាក់ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយមិនព្រមឈប់ទទួលខុសត្រូវ រួចព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ទើបត្រូវកម្លាំងបើករថយន្តស៊ីរ៉ែន
ដេញតាម ប៉ុន្តែអ្នកបើករថយន្តបានឈប់រថយន្ត ហើយចុះរត់គេចខ្លួនបាត់តែម្តង។

សមត្ថកិច្ច ដាក់សង្ស័យថា ករណីនេះ បណ្ដាលមកអ្នកបើកបរស្រវឹង ពីព្រោះនៅក្នុងរថយន្តសុទ្ធតែសំបកស្រាបៀរ៕

មតិយោបល់