ព័ត៌មានជាតិ

សាហាវព្រៃផ្សៃតាមពិតជនស្ស័យគឺព្រះចៅអធិការវត្តដីថ្មីនិង…

ឧត្តរមានជ័យៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាព្រះចៅអធិការវត្តដីថ្មី ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពសម្លាប់បុរសម្នាក់យ៉ាងសាហាវព្រៃផ្សៃរួចយកទៅបោះចោលនៅក្នុងព្រៃ ក្នុងគោលបំណងបំបាត់ភស្ដុតាង។

ក្រោយមកកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតមកដល់រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ចំនួន២នាក់ ដោយម្នាក់ជាព្រះសង្ឃជាចៅអធិការវត្ត និងម្នាក់ទៀតជាប្អូនបង្កើតរបស់ព្រះសង្ឃ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ ជាព្រះសង្ឃព្រះនាម ឆាយ ឡុង ព្រះជន្ម២៧វស្សា បានសារភាពថា លោកពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ដាត់ ហាត់ ជាអ្នករត់ម៉ូតូឌុបស្លាប់ពិតប្រាកដមែន វាយដោយញញួត្រង់កញ្ចឹងក និងបាននាំសមត្ថកិច្ចទៅចង្អុលបង្ហាញសាកសពនៅក្នុងព្រៃ។ ដោយមូលហេតុ ឈានដល់ការធ្វើឃាត៖
ទី១លោកបានខ្ចីប្រាក់ពីជនរងគ្រោះចំនួន៤៥០០ដុល្លារ ទី២ជនរងគ្រោះបានដឹងថា ព្រះអង្គមានស្រីស្នេហ៍។

លោកស្នងការបានបញ្ជាក់ទៀតថា ក្រោយពីរកឃើញសាកសព និងផ្អែកចម្លើយសារភាព កម្លាំងនគរបាលជំនាញបានសុំមន្ទីរធម្មការនិមន្តព្រះ សង្ឃធ្វើពិធីផ្សឹកតាមបែបពុទ្ធសាសនារួចធ្វើការឃាត់ខ្លួនតាមនីតិវិធី៕

មតិយោបល់