ព័ត៌មានជាតិ

រត់ទៅណារួចពីដៃសមត្ថកិច្ចនោះ!

ភ្នំពេញ: កម្លាំងអធិការដ្ឋានខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោងប្រហែល៥និង៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ដែលជនស្ស័យបានប្រព្រឹត្តនៅចំណុចផ្ទះលេខ១ ផ្លូវលេខ១៦២ កែងផ្លូវលេខ២១៩ ក្រុម២៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
សមត្ថកិច្ចឲ្យដឹថាបន្ទប់ពីកើតហេតុកម្លាំងអធិការដ្ឋានបានឃាត់ខ្លួនជនសង្ស័យខាងលើពីបទ លួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើ ហិង្សា ឆក់កាបូបស្ពាយ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់