កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថានៅ ថ្ងៃ ទី ១៧ ខែសីហា ឆ្នាំ ២០១៩ នៅ ស្រុក ជើងព្រៃ និង ក្រុង កំពង់ចាម លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាម បាន ចាត់ ជំនាញ ការិយាល័យ ប្រឆាំង គ្រឿងញៀន ចុះ ធ្វើតេស្ត ទឹក ម៉ូត ស្វែងរក សារធាតុ ញៀន លើ អ្នកបើកបរ រថយន្ត នៅ ថ្ងៃ ទី ១៧-០៨-២០១៩ វេលា ម៉ោង ១៩ និង ០០ នាទី នៅ ចំណុច មុខ វិទ្យាល័យ ហ៊ុន សែន ស្គន់ តាម បណ្តោយ ផ្លូវជាតិ លេខ ៦ ស្ថិត នៅ ភូមិ តា សែន ឃុំ សូ ទិព្វ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម និង នៅ ចំណុច មុខ ក្លឹ ប ហ្គោ លតា ម បណ្តោយ ជាតិ លេខ ៧ ស្ថិត នៅ ភូមិ បឹង ស្នាយ ឃុំ សំបួរមាស ក្រុង កំពង់ចាម ខេត្តកំពង់ចាម ជំនាញ ការិយាល័យ ប្រឆាំង គ្រឿងញៀន ដឹកនាំ ដោយ លោក * វរសេនីយ៍ទោ ជីវ សេង រស់ នាយការិយាល័យ * សហការ ជាមួយ ជំនាញ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក ជំនាញ ស្រុក ជើងព្រៃ និង ជំនាញ ក្រុង កំពង់ចាម ចុះ ត្រួតពិនិត្យ ធ្វើ តេស្ត ទឹក ម៉ូត ស្វែងរក សារធាតុ ញៀន លើ អ្នក បើកបរ រថយន្ត ជា លទ្ធផល បាន ត្រួតពិនិត្យ រថយន្ត ចំនួន ៦១ គ្រឿង ម៉ូតូ ចំនួន ០៦ គ្រឿង ធ្វើតេស្ត ទឹក ម៉ូត សរុប ៦៧ នាក់ រក ឃើញ អ្នក ជាប់ សារធាតុ ញៀន ចំនួន ០៦ នាក់ ។
ជនសង្ស័យ រួម មាន ៖
១. ឈ្មោះ វ៉ ន វុន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជាតិខ្មែរ នៅ ភូមិ បឹង ជ្រួយ ឃុំ សូ ទិព្វ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ។
២. ឈ្មោះ លាង ចាន់ សា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជាតិខ្មែរ នៅ ភូមិ ប្រាំ ដប់ ឃុំ វិហារ លួង ក្រុង សួង ខេត្ត ត្បូងឃ្មុំ ។
៣. ឈ្មោះ នៅ សុខា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជាតិខ្មែរ នៅ ភូមិ ជ្រៃ សី ម៉ា ឃុំ ជា ខ្លា ង ស្រុក ស្វាយ អ ន្ទ រ ខេត្តព្រៃវែង ។
៤. ឈ្មោះ ហុ ី ន ឌី ណា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ នៅ ភូមិ ទួល វិហារ ឃំ ុ ជី រោ ទិ៍ ទី ២ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។
៥. ឈ្មោះ ធី ពុទ្ធា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជាតិខ្មែរ នៅ ភូមិ ល្វា ឃំ ុ ខ្នុរ ដំបង ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ។
៦. ឈ្មោះ ដើ ង ណា ឃី ន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជាតិខ្មែរ នៅ ភូមិ ល្វាង ឃុំ ថ្នល់ ដំបង ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ។
បញ្ជាក់ ( ឈ្មោះ ធី ពុទ្ធា និង ឈ្មោះ ដើ ង ណា ឃី ន បាន ដេញ កាប់ គ្នា មក ដល់ ចំណុច គោលដៅ កន្លែង ត្រួតពិនិត្យ សមត្ថកិច្ច បាន បញ្ជា អោយ ឈប់ តែ ជន ទាំង ពីរ មិន ព្រម ឈប់ ហើយ ក៏ ជិះ ម៉ូតូ បំ បុក បា រ៉ា ស របស់ សមត្ថកិច្ច បង្ក អោយ មាន របួស លើ សមត្ថកិច្ច ឈ្មោះ វរសេនីយ៍ត្រី សេង លី ណូ អធិការរង ទទួល ផែនការ ងារ គ្រឿងញៀន ស្រុក ជើងព្រៃ ) ។
សមត្ថកិច្ច បាន ឃាត់ រថយន្ត រក្សា ទុក បណ្តោះអាសន្ន ចំនួន ០៣ គ្រឿង និង ម៉ូតូ ចំនួន ០៣ គ្រឿង នៅ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម បញ្ចប់ នៅ វេលា ម៉ោង ២៣:០០ នាទី ៕
មតិយោបល់