ព្រះវិហារៈ នៅវេលាម៉ោង ១២ និង ៤៥ នាទីថ្ងៃត្រង់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ មានករណីឆ្លងចរន្តខ្សែភ្លើង បណ្ដាលឲ្យឆេះ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ មរតកសម្ដេចតេជោស្រអែម ដែលកំពុងដឹកអ្នកជំងឺពីស្រអែមទៅ មន្ទីរពេទ្យភូមិភាគ ៤ ខេត្តសៀមរាបដល់ត្រង់ចំណុចស្រែរបស់ឈ្មោះ ស៊ី និន ខាងកើតអូដូនស្ងួនចម្ងាយប្រហែលជាង ១ គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
អ្នកបើកបរឈ្មោះអោន សុផុនភេទប្រុសអាយុ ៤៦ ឆ្នាំជាអ្នកបើកបររថយន្តមន្ទីរពេទ្យ មរតកសម្ដេចតេជោស្រអែម។
អ្នកជំងឺឈ្មោះ ផាត់ ថុល អាយុ ៣២ឆ្នាំ មុខរបរពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ 911 ចំណុចដំណាក់កណ្ដោល ស្រុកជាំក្សាន្ដខេត្តព្រះវិហារ។
រថយន្តសង្គ្រោះខូចខាតទាំងស្រុងសម្ភារៈពេទ្យ ឆេះឯកសារ និងអត្តសញ្ញាណប័ណ្ណ ជនរងគ្រោះទាំងអស់៕
មតិយោបល់