ព័ត៌មានជាតិ

នាំគ្នាទៅពពាក់ពពូនក្នុងបង្គន់ហើយនៅគេចមិនផុតទៀតព្រោះរឿងមួយនេះ!

កណ្តាល: នគរបានចុះឃាត់បង្ក្រាបករណីចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនរហូតដល់បន្ទប់ទឹកឃាត់ខ្លួនជនសង្ស័យ៦នាក់កាលពីវេលាម៉ោង១៣ និង៣០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩នៅចំណុចក្នុងបន្ទប់ទឹក (បង្គន់) ក្រុមហ៊ុន ខេម អេ ភី អាយ (កាត់ដេរសម្លៀកបំពាក់ ពេទ្យ) នៅក្នុងបរិវេណតំបន់ឧស្សាហកម្ម ឈុន ហុង ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ។

ជនសង្ស័យទាំង៦នាក់នោះមាន១-ឈ្មោះ វ៉េង រាជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីន នៅភូមិព្រៃតារូង ឃុំ ភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
២-ឈ្មោះ តាក់ ផេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្នែកអ៊ុត នៅភូមិត្រពាំងកេះ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។
៣-ឈ្មោះ គីម គារ ហៅជា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករវេចខ្ចប់ នៅភូមិថល់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ប្រើប្រាស់) ។
៤-ឈ្មោះ ឡេង ផាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបត់ខោអាវ នៅភូមិ ត្រពាំងខ្យា ឃុំស្វាយអំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ប្រើប្រាស់)។
៥-ឈ្មោះ ប៊ិ ពិសី ភេទប្រុស អាយយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្នែកបត់ខោអាវ នៅភូមិ ពន្លឺខែ ឃុំពេជ្រមុន្នី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ (ប្រើប្រាស់) ។
៦-ឈ្មោះ ជន់ ចិត្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបត់ខោអាវ នៅភូមិសួស្តី ឃុំ ពាំងល្វា ស្រុកឧដុង្គខេត្ត កំពង់ស្ពឺ (ប្រើប្រាស់)។
+វត្ថុតាងដកហូត៖
១-ឧបករណ៍ប្រើប្រាស់ថ្នាំញៀន ៕
២-ទូរសព្ទ័ដៃ ០៣គ្រឿង (ម៉ាកOPPO ០១គ្រឿងពណ៌ក្រហម .ម៉ាកSAMSUNG ០១គ្រឿងពណ៌ស និង ម៉ាកអិនចុចពិល ពណ៌ក្រហម)។
សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានទទួល ព័ត៌មានពីកម្លាំងមហាជនល្អថាមានមុខសញ្ញា កំពុងប្រើប្រាស់ថ្នាំញៀននៅចំណុចក្នុងបន្ទប់ទឹក(បង្គន់)។ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញនគរបាលផ្នែកប្រឆាំងគ្រឿងញៀន បានចុះទៅដល់ កន្លែងកើតហេតុ ឃើញមុខសញ្ញា០៤នាក់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ទឹក ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនសួរនាំ។ តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ វ៉េង រាជ បាន ឆ្លើយថាថ្នាំញៀនដែលពួកខ្លួនប្រើប្រាស់នេះឈ្មោះ តាក់ ផេន ជាអ្នកឲ្យលុយចំនួន២០០០០៛ ដើម្បីទៅទិញ តែមិនគ្រប់តម្លៃ ខ្លួន(វ៉េងរាជ)ក៏បានថែមចំនួន៥០០០៛ទៀតបង្រ្គប់ រួចហើយបានតេទូរសព្ទ័ទៅទិញថ្នាំញៀន ពីឈ្មោះ ពឿន គារ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដូង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានទូរសព្ទ័ ០៨៦.៥០៣៣៦៧ ។ ក្រោយពីទាក់ទងទិញថ្នាំហើយម៉ោងប្រហែល១១ថ្ងៃ ឈ្មោះ ពឿន គារ បានតេទូរសព្ទ័ មកខ្លួន(វ៉េងរាជ)ឲ្យចេញមកយកថ្នាំញៀននៅតាមរបងរោងចក្រ ពេលបានថ្នាំញៀនហើយខ្លួនបានបបួល ឈ្មោះ តាក់ ផេន និងឈ្មោះ លីម គារ ហៅជា នាំគ្នាចូលទៅជក់ថ្នាំញឿននៅក្នុងបន្ទប់ទឹក(បង្គន់) ពេល ដែលកម្មករចេញក្រៅអគារទៅហូបបាយ ។ ពេលជក់បានម្នាក់ពីរហឺត ខ្លួន(វ៉េងរាជ)និងឈ្មោះ លីម គារ ហៅជា ក៏បានចេញមុន ចំណែកឈ្មោះ តាក់ ផេន មិនទាន់ចេញពីបន្ទប់ទឹកទេ ហើយក៏បានទូរស័ព្ទហៅ ឈ្មោះ ឡេង ផាត់ ,ឈ្មោះ ប៊ិ ពិសី និងឈ្មោះ ជន់ ចិត្ត ដែលជាអ្នកចូលលុយទិញថ្នាំញៀនដែរនោះ ឲ្យចូល មកជក់ថ្នាំញៀនជាមួយ ។ ពេលឈ្មោះទាំង៣នាក់ចូលទៅដល់ក្នុងបន្ទប់ទឹក ក៏បានចាប់ផ្តើមជក់រួចហើយ ឈ្មោះ តាក់ ផេន បានចេញពីបន្ទប់ទឹកមុន ស្រាប់តែឃើញសន្តិសុខរោងចក្រមកដល់ បន្ទាប់មកសត្ថកិច្ច នគរបាលក៏បានមកដល់ដែរហើយឃាត់ខ្លួនពួកខ្លួនតែម្តង។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់