ព័ត៌មានជាតិ

ជនសង្ស័យធាក់ជនរងគ្រោះមួយជើងនិងវាយមួយដៃរួចថាបើកហ៊ានតាមអាញ់ទៀតនិងសម្លាប់ចោល!

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច រួចជិះគេចខ្លួនហើយត្រូវបានបុរសជាជនរងគ្រោះជិះដេញតាមពីក្រោយនិងតេទូរសព្ទ័ទៅស្នងការតែត្រូវជនសង្ស័យម្នាក់ទៀត ជាអ្នកបិតគូទជិះពីក្រោយឆក់ទូរសព្ទ័បន្ថែមទៀតជិះគេចខ្លួនបាត់ស្រមោល កាលវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុងចំណុចជិតបឹងតាម៉ាត ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះសួង សារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបលក់ខោអាវតាមអនឡាញ ស្នាក់នៅបន្ទប់ជួល នៅក្រុងតាខ្មៅ មានស្រុកកំណើតភូមិព្រះមណ្ឌ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ស្លាកលខ ភ្នំពេញ1CL- 9234 ធ្វើដំណើរចេញពីបុរីពិភពថ្មីចម្ការដូងក្នុងគោលបំណងជិះទៅផ្ទះជួលនៅក្រុងតាខ្មៅ ដោយជិះចូលផ្លូវបេតុងខាងក្នុងទិសដៅពីត្បូងទៅជើងឡើងផ្លូវ៣៧១ ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាកZOOMER Xមិនចាំស្លាកលេខមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែក របស់គាត់បានសម្រេច រួចក៏ជិះរត់គេចខ្លួន ហើយគាត់បានជិះម៉ូតូដេញពីក្រោយហើយបានយកទូរសព្ទ័ដៃតេទៅស្នងការរដ្ឋានក្រុងដើម្បីឲ្យជួយអន្តរាគមន៍ស្រាប់តែមានជនសង្ស័យម្នាក់ទៀតជាអ្នកបិតគូទជិះម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកមកឆក់ទូរសព្ទ័របស់គាត់បានសម្រេចទៀតរួចក៏ជិះគេចខ្លួន ធ្វើឲ្យរូបគាត់ជិះម៉ូតូដេញពីក្រោយទៀតមកដល់ផ្លូវ៣៧១ចំណុចហួសស្ថានីយ៏បូមទឹកប្រមាណ២០០ម៉ែត្រ ចំពីមុខការ៉ាសសាំង ត្នោតជ្រុំតេលា ត្រូវជនសង្ស័យធាក់គាត់មួយជើងនិងចុះមកវាយមួយដៃរួចបោះពាក្យថាបើកហ៊ានតាមអាញ់ទៀតនិងសម្លាប់ចោល។

ប្រភពបន្តទៀតថាដោយខ្លាចជនសង្ស័យសម្លាប់គាត់ក៏លែងជិះតាមតទៅទៀតជនរងគ្រោះបញ្ជាក់ ប្រាប់ក្រុមអ្នកយកព័ត៌មានថាទ្រព្យសម្បត្តិដែលបាត់បង់រួមមានខ្សែកផ្លាកទីទំម្ងន់មួយតឡឹងគិតជាទឹកប្រាក់៨០០ដុល្លា និង ទូរសព្ទ័ដៃមួយគ្រឿងម៉ាកស៊ិចផ្លើស។
ក្រោយកើតហេតុជនរងគ្រោះត្រួវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោ ដើម្បីសាកសួរនិងស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់