ព័ត៌មានជាតិ

បុរសម្នាក់បើកគោយន្តដាច់ហ្រ្វាំងបុករនូតផ្ទះបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ

ក្រចេះ: ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះម្នាក់បើកគោយន្តដាច់ហ្រ្វាំងបុករនូតផ្ទះបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗជនរងគ្រោះឈ្មោះឆាត់ ចេក អាយុ២៣ឆ្នាំ ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង បានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីរងរបួសធ្ងន់ត្រង់ក្បាល។
មូលហេតុដោយ ជនរងគ្រោះបានបើកគោយន្តកន្រ្តៃមកពីចម្ការ ម្នាក់ឯង ពេលមកដល់ផ្ទះចាប់ហ្រ្វាំងមិនស៊ីក៏ជ្រុលទៅបុករនូតផ្ទះ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្តង៕

 

មតិយោបល់