ព័ត៌មានជាតិ

ព្រូរថយន្តម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាម ករណីលួច និងគ្រឿងញៀន

ភ្នំពេញ: កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង ៤៥នាទី មានករណីប្រព្រឹត្តអំពើលួច និងរក្សាទុកសារធាតុញៀនខុសច្បាប់ នៅចំណុចឃ្លាំង គាធី ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន ២នាក់ រួមមាន៖
១.ឈ្មោះ លាន ស៊ីដេត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ព្រូរថយន្ត (ឃាត់ខ្លួន )
២ឈ្មោះ ឃ្លោក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជា អ្នកបើកបរ (រត់គេចខ្លួន )
ដែលអ្នកទាំង២ ស្ថិតឃ្លាំងកើតហេតុ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ឆេង អ៊ី ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរមេការស្នាក់ នៅ ឃ្លាំងកើតហេតុខាងលើ ។

វត្ថុតាងចាប់យក មាន៖
-ក្រាមសថ្លាចំនួន ១កញ្ចប់ ធំល្មម និង កញ្ចប់ តូច៤(សរុប៥កញ្ចប់ )
-សោរដោះកង់រថយន្តមួយឈុត
-ទូរស័ព្ទ Oppo ពណ៌ក្រហម បិត ពណ៌ទឹកមាស ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ស្នងការនគបាលដើម្បីសួរនាំ បន្តតាមនិតិវិធី៕

មតិយោបល់