ព័ត៌មានជាតិ

កងកម្លាំងចំនួន ៤០នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្ថិតផ្លូវ លេខ១៦៩ មុខវិទ្យាល័យបាក់ទូក

ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ គណបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះស្ថិតផ្លូវ លេខ១៦៩ សង្កាត់វាលវង់ មុខវិទ្យាល័យបាក់ទូក ។

កងកម្លាំងចំនួន ៤០នាក់ រួមមាន៖
-នគរបាលខណ្ឌ ១៥នាក់
-PMខណ្ឌ ១០នាក់
-ប្រជាការពារសាលាខណ្ឌ ១៥នាក់។

ដឹកនាំដោយលោក តោ វិរូ អភិបាលរងខណ្ឌ លោក ឡុង សាវុធអធិការរង និង លោក យ៉ាន់ ម៉ារ៉ា ជំនួយការPMខណ្ឌ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការឃើញមាន៖
-គ្មាននូវអាវុធឆ្លងកាត់
-យានយន្តឆ្លងកាត់ចំនួន ៩២គ្រឿង
-រថយន្ត ៣១គ្រឿង ក្នុងនោះបានបើករថយន្តបិទកញ្ចក់ខ្មៅចំនួន ២គ្រឿង
-ម៉ូតូ ៦១គ្រឿង

ក្រោយប្រតិបត្តិការកងកម្លាំនគបាល ក៏បានធ្វើការណែនាំប្រជាពលរដ្ឋឲ្យ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីសុវត្ថិភាពផងដែរ៕

មតិយោបល់