ព័ត៌មានជាតិ

ព្រឹកនេះ «នាយរងផ្នែករដ្ឋបាល-សរុប» ម្នាក់ ត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តកំពតហើយ

កំពតៈ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថិកិច្ច បានបញ្ជូនខ្លួននាយរងផ្នែករដ្ឋបាល-សរុប ទៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តកំពតហើយ។

សូមបញ្ជាក់៖ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៩ ស្នងការនគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួន អនុសេនីយ៍ទោ សួន តុសិតពិទូរ្យ នាយរងផ្នែករដ្ឋបាល-សរុប និងបក្ខពួក បន្ទាប់ពីបង្កហិង្សា ទៅលើបុគ្គលិកស្ថានីយតូតាល់ក្រុងកំពត។

ដោយបន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច បានរកឃើញគ្រឿងញៀនជាច្រើនកញ្ចប់ និងវត្ថុតាងមួយចំនួនទៀត៕

មតិយោបល់