បាត់ដំបងៈ យោងតាមផេក របស់អគ្គនាយកដ្ឋាន កាំកុងត្រូលបានឲ្យដឹងថា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំងកុងត្រូលខេត្តបាត់ដំបង ដោយសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី គណៈកម្មការផ្សារ និងមន្ត្រីមន្ទីរពិសោធន៍ដែលបាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានកាំកុត្រូល បានធ្វើការចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញ ដែលមានដាក់តាំងលក់នៅផ្សារបឹងឈូក ក្រុងបាត់ដំបង ។
មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ លើម្ហូបអាហារ និងបន្លែសរុបចំនួន ៥១ គំរូ ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នៅលើ ងៀតបបែល ចំនួន ១៨គីឡូក្រាម ។
មន្ត្រីជំនាញបានធ្វើដកហូតយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ និងណែនាំទៅដល់អាជីករ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕




មតិយោបល់