ព័ត៌មានជាតិ

Update៖ ផ្ទះបោកអ៊ុតខោអាវមួយកន្លែង ដុតធូបថ្ងៃសីលធ្លាក់កម្ទេចភ្លើងធូបឆាបឆេះអាសនៈផ្អើលសមត្ថកិច្ច

ភ្នំពេញ: កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅអាសន:ផ្ទះមួយកន្លែងលេខ២០ ផ្លូវលេខ៥៩ ក្នុងបុរីសុភមង្គល សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីដុតធូកថ្ងៃសីលធ្លាក់កម្ទេចភ្លើងធូកឆាបឆេះក្នុងផ្ទះ បង្កឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាងយកបំពង់ពន្លត់អគ្គិភ័យ ២បំពុងមិនរលត់ នឹងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ៥គ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ទើបរលត់។

ម្ចាស់ផ្ទះមានឈ្មោះ លន់ រស់ ភេទស្រី អាយុ ៣៥ឆ្នាំ មានមុខរបរបោកអ៊ុតខោអាវ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានបានដុតធូកនៅលើអាសន: នៅជាន់ទី១ បន្ទាប់ពីដុតធូករួចរូបគាត់បានចុះមកហូបបាយ នៅខាងក្រោមខណ:ពេលកំពុងហូបបាយ ស្រាប់តែមានឮសំលេងផ្ទុះភីសភុសចេញពីជាន់ទី១ នឹងចេញផ្សែងខ្មៅហុយចេញខ្មួរខ្មាញ់ ម្ចាស់ផ្ទះឃើញបែបនេះ ក៏ស្រែកឆោរឡោឲ្យអ្នកជិតខាងមកជួយភ្លាមៗនោះ អ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យចំនួន ២បំពុងមកជួយអន្តរាគមន៍បាញ់ពន្លត់ខ្លះយកទុសយោបាញ់ទឹកមកជួយបាញ់ពន្លត់ នឹងហៅរថយន្តពន្លត់អគ្គិភ័យរថយន្តទីក្រុងរណបជ្រោយចង្វារចំនួន ៥គ្រឿអន្តរាគមន៍បាញ់អស់មួយគ្រឿង
រយ:ពេលប្រហែល ១៥នាទីទើបរលត់អស់ទៅវិញ ក្នុងហេតុការណ៍នោះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ៕

មតិយោបល់