ភ្នំពេញៈ នៅវេលាម៉ោងប្រហែល ២និង០០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មានករណីឃាតកម្ម ចំណុចផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-ជនសង្ស័យឈ្មោះ ជា អូន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌសែនសុខ ត្រូវជាប្ដី។
-ជនរងគ្រោះឈ្មោះ នូ សុខនីតា ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដកហូតវត្ថុតាង៖
កាំភ្លើងខ្លីម៉ាកK59 មួយដើម និងគ្រាប់៥ ល្អ២គ្រាប់ គ្រាប់មិនផ្ទុះ៣គ្រាប់។
តាមចម្លើយសារភាព ជនង្ស័យបានប្រាប់សមត្ថកិច្ចថារូបគេនិងប្រពន្ធបានលែងគ្នាតាំងពីខែមេសាកន្លងមក ហើយរូបគេបានព្យាយាមសុំជុំគ្នាវិញតែប្រពន្ធមិនព្រម ហើយរូបគេក៏សម្រេចចិត្តទិញកាំភ្លើងហើយមកសុំប្រពន្ធជុំគ្នា បើមិនព្រមគេនិងបាញ់ស្លាប់ទាំង២នាក់តែម្តង។ តែក្រោយបាញ់ប្រពន្ធហើយរូបគេក៏បាញ់ខ្លួនឯង តែគ្រាប់មិនផ្ទុះដល់ទៅ៣គ្រាប់ ហើយទើបសមត្ថកិច្ចទៅដល់ឃាត់ខ្លួនគេបានតែម្តង។ ជនសង្ស័យបានបញ្ជូនទៅប៉ុស្តិ៍នគរបាល សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្ច សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់