ព័ត៌មានជាតិ

ករណីពាក្យចរចាមអារាម ដីភ្នំបាក់សង្កត់មនុស្ស ២នាក់ នៅស្រុកសំទ្បូត មិនទាន់មានមន្ត្រីជំនាញណាបញ្ជាក់ទេ…

បាត់ដំបងៈ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅជិតព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត
មានការប្រទះឃើញវត្ថុតាងមួយចំនួន ត្រូវគេសង្ស័យថា ជារបស់ពលរដ្ឋ២នាក់ ដែលកំពុងបាត់ខ្លួន ដោយសារដីភ្នំបាក់សង្កត់ កាលពីម្សិលមិញ។

វត្ថុតាងខាងលើរួមមាន៖ ស្បែកជើង មួក និងមានកំណាត់ពោះវៀន ដាច់រាយប៉ាយពេញដី សង្ស័យជាពោះវៀនមនុស្ស។

សូមបញ្ជាក់ករណីខាងលើ សារព័ត៌មាន Post News បានទំនាក់ទំនងទៅ លេខប្រចាំបញ្ជាអធិការដ្ឋាននគរបាលស្រុកសំទ្បូត លោកបានឆ្លើយថា មិនទាន់ច្បាស់នោះទេ ឃើញតែរូបភាពចុះផ្សាយ ឬបង្ហោះតាមបណ្ដាញសង្គម តែពុំមានមន្រ្តីជំនាញណា មកបញ្ជាក់ថារឿងមួយនេះពិតមែនដែរឬយ៉ាងណា៕

មតិយោបល់