ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកនិងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០និង៣៥នាទី ករណីរក្សាទុកនឹងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចលើផ្លូវលេខ២១ ក្នុងដីភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០៣នាក់៖ ១.ឈ្មោះ ស៊ីណែត–សហនីត ភេទប្រុស អាយុ១៩ ឆ្នាំរស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងអគ្គិសនី (ឃាត់ខ្លួន) មានដីកាបង្គាប់ឲ្យចូលខ្លួន ។ ២.ឈ្មោះគីម ម៉េងហេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ (ឃាត់ខ្លួន) ។ ៣.ឈ្មោះ ឈុំ អេឡិចសាវីតា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិចម្កាល្ហុង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរលក់ដូរ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាកធូឌេ០១គ្រឿង ពណ៌សលាយផ្កាឈូក, ម្សៅក្រាម ពណ៌សថ្លាសង្ស័យ ជាសារធាតុញៀន ចំនួន០២កញ្ចប់តូច, ទូរស័ព្ទចំនួន០៣គ្រឿម៉ាក NOKIA ចុចពិលចំនួន០១ម៉ាក VIVO ពណ៌ឈាមជ្រូក១ម៉ាក CGmFOnC ពណ៌ខ្មៅ០១ ជញ្ជីសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១និងសម្ភារ:វេចខ្ចប់មួយចំនួន ។

មុនពេលកើតហេតុ កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចេញល្បាតមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យម្នាក់ ដែលមានដីកាបង្កាប់ឲ្យនាំខ្លួន កំពុងតែជិះម៉ូតូក៏ឃាត់ហ្នឹងឆែកឆេរ រកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូច រួចរាយការណ៍ជូនលោកអធិការនាំខ្លួន ជនសង្ស័យរួមហ្នឹងវត្ថុតាង មកប៉ុស្តិ៍ដើម្បីសួរនាំនៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះខ្លួនបានទិញពីឈ្មោះ យ៉ាន នៅម្តុំគល់ស្ពានព្រែកសំរោង ក្នុងតម្លៃ២៤–០០០រៀល (ពីម៉ឺនបួនពាន់រៀល) ។

ហើយជនសង្ស័យបានឆ្លើយប្រាប់ថាឈ្មោះ យ៉ាន ស្នាក់នៅផ្ទះសំណាក់ឈ្មោះ ដាល្លាវ៉ាន់បន្ទប់១០៦ ភូមិថ្មី០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ពេលនោះលោកអធិការ ក៏បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុខាងលើ រួចឃាត់ខ្លួនមនុស្សនប្រុសស្រីបានចំនួន០២នាក់ រួមនិងវត្ថុតាងយកមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

បញ្ជាក់ៈជនសង្ស័យទាំង០៣នាក់ លោកគ្រូពេទ្យបានយកសំណាករួចហើយលទ្ធផល (អវិជ្ជមាន) ៕

មតិយោបល់