ព័ត៌មានជាតិ

យកកាំបិតង៉ុក កាប់មនុស្សដូចកាប់ឈើចុងក្រោយគេចទៅណារួច

បាត់ដំបង: ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបូង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង០០នាទី នៅចំណុចក្រុមទី13 ភូមិសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិតង៉ុក ) មួយករណី។
ក្នុងកិច្ចប្រត្តិបត្តិការនេះសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន 1នាក់ ឈ្មោះជុំ ពេជ្រ ភេទប្រុស អាយុ 28 ឆ្នាំ មានទីលំនៅ ភូមិសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះមានឈ្មោះ ផាត ធឿន ភេទប្រុស អាយុ 53 ឆ្នាំមានទីលំនៅភូមិសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
វត្ថុតាង ( កាំបិតង៉ុក ) ជនសង្ស័យបានបោះចោលទៅក្នុងទឹករកពុំឃើញ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់