ព័ត៌មានជាតិ

ឃាត់ស្រ្តីជនជាតិចិនរួមទាំងម្សៅសារធាតុញៀនមួយកញ្ចប់ខណៈពេលដែលរៀបឡើងយន្តហោះជិះចេញទៅប្រទេសចិន

ព្រះសីហនុៈ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បានសហការជាមួយ កម្លាំងការិយាល័យត្រួតពិនិត្យគយ អាកាសយានដ្ឋានអន្តរជាតិខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមកិច្ចដឹកនាំ និងសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅផ្នែកស្ថានីយ៍អ្នកដំណើរចេញ បានធ្វើការត្រួតពិនិត្យជនបរទេស ០១នាក់ រកឃើញម្សៅពណ៌សចំនួន ០១ថង់។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី ជនបរទេសនេះ មានឈ្មោះ TAN MENG ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិចិន គោលបំណងចេញទៅប្រទេសចិន តាមជើងយន្តហោះលេខ AQ1010 (KOS-CAN) វេលាម៉ោង៥និង១០នាទី បានរកឃើញម្សៅពណ៌សចំនួន ០១ថង់។ តាមការធ្វើតេស្តបឋម ដោយ មន្ត្រីការិយាល័ប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ លទ្ធផលឲ្យពណ៌ជាប្រភេទកេតាមីន (ketamine) ដែលមានទម្ងន់ទាំងសម្បកថង់ 0.84ក្រាម លាក់ក្នុងហោប៉ៅខោ ។
កម្លាំងប៉ុស្តិ៍បានសហការប្រគល់ជនជាតិចិនខាងលើ ទៅឲ្យខាងការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រង់បន្ត៕

 

មតិយោបល់