ព័ត៌មានជាតិ

សម្រាកពីការងារនាំគ្នាទៅលេងស្រុកបែរជាជួបគ្រោះថ្នាក់ស្លាប់ម្នាក់របួស២នាក់នៅស្រុកបាណន់

បាត់ដំបង: នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩និង២០នាទីតាមបណ្ដោយផ្លូវ១៥៧០ មុខសាលាបឋមសិក្សាតាគ្រាម ភូមិ តាគ្រាម ឃុំតាគ្រាម មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងម៉ូតូ Honda 125 ពណ៌ខ្មៅ ឆ្នាំ២០១៨ ពាក់ស្លាកលេខ 1AE-9177 បាត់ដំបង បើកបរដោយឈ្មោះវណ្ណ រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទួលម្ទេស ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រងរបួសបាក់ភ្លៅខាងឆ្វេង អ្នករួមដំណើរ ២នាក់
ទី១ ឈ្មោះ សុខ ង៉ា ភេទប្រុស អាយុ ១៩ឆ្នាំ បាក់ដៃស្ដាំ រស់នៅភូមិទួលម្ទេស ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ
២ ឈ្មោះ វណ្ណ កម្សត់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួលម្ទេស ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ (ស្លាប់) មានមួកសុវត្ថិភាពទាំងបីនាក់ ដែលធ្វើដំណើរទិសដៅបើកបរច្រាស់ទិសគ្នា ពីត្បួងទៅជើង បានបុកជាមួយរថយន្តម៉ាក Toyota មួយបាំង ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ 2A- 3932 ប.មានជ័យ បើក បរដោយឈ្មោះ ផាន់ គឹមហេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្រុមទី១៥ ភូមិតាង៉ែន ឃុំតាគ្រាម រួមដំណើរជាមួយឪពុកបង្កើត ឈ្មោះ អយ ផាន់នី និងបងប្រុស ឈ្មោះ ផាន់ ឆៃ អាយុ មិនចាំអាយុ រស់នៅភូមិជាមួយគ្នាពុំមានរបួសទេ ។
ចំណែកអ្នករងរបួស ដឹងតាមរថយន្តសង្គ្រោះឃុំតាគ្រាម ទៅមន្ទីរពេទ្យបង្អែកបាត់ដំបង រីឯសាកសព ជំនាញកំពុងប្រគល់ឲ្យសាច់ញាតិ ។
រថយន្ត និងម៉ូតូជំនាញចរាចរណ៍ខេត្តយកទៅស្នងការខេត្តបាត់ដំបងដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់