ព័ត៌មានជាតិ

Update៖ ភ្ជុំបិណ្ឌថ្ងៃទី១០ស្រាប់តែ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយករណីសរុបជាទឹកប្រាក់ជិត១០០០០ដុល្លារ

កំពង់ធំៈ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅវេលាម៉ោង៣និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើកស្ថិតនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សែម វាំង ភេទប្រុស អាយុ៨០ឆ្នាំមុខរបរលក់ដូរ ផ្ទះទំហំ០៦មx១២មធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា
ខូចខាត ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៦មx១២ម
-ប្រាក់ដុល្លាចំនួន៣០០០ដុល្លា
-ប្រាក់រៀលចំនួន៣៥០០០០០រៀល
-មាសចំនួន៣ជី៥ហ៊ុន
-ទូចំនួន០១គ្រឿង
-គ្រែដេកចំនួន០១
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។
មូលហេតុ:ឆ្លងចរន្តអគ្គិសនី។
ករណីខាងលើប្រើរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញអន្តរាគមន៍ចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនិង០៨ម៉ែត្រគុបរលត់ទាំងស្រុងមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សនិងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយមានកម្លាំងចុះអន្តរាគមន៍សរុបចំនួន១៥នាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ហ៊ល ស្នងការរងផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ៕

 

មតិយោបល់