ព័ត៌មានជាតិ

ស្លាប់៣នាក់នៅនិងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា

ព្រះសីហនុ: ព័ត៌មានលម្អិតបន្ថែម នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មនុស្ស៣នាក់ បានស្លាប់នៅនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿង បុកប៉ះគ្នាបង្ករដោយរថយន្តតាក់ស៊ី រថយន្តដឹកថ្ម និងរថយន្តដឹកខ្សាច់ នៅផ្លូវជាតិលេខ៤ ចំណុចចំណោតអូរត្រាវ ។

ជាមួយនឹងហេតុការណ៏គួរឲ្យរន្ធត់នេះ បណ្តាលឲ្យការធ្វើចរាចរណ៏នៅចំណុចនេះ មានការកកស្ទះរាប់ម៉ោង ។
រដ្ឋបាលខេត្តព្រះសីហនុ សូមការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចនោះ ដោយហេតុថា កម្លាំងសម្ថកិច្ច និងក្រុមការងារបានមមារញឹក ដើម្បីសម្រួលការយករថយន្តរងគ្រោះ និងអ្នករងគ្រោះចេញពីក្លែងកើតហេតុ ។
សូមថ្លែងអំណរគុណ ដល់កងកម្លាំងអាវុធហត្ថ កម្លាំងនគរបាល កម្លាំងប្រជាការពារ និងមន្រ្តីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមហ៊ុន kswm ដែលបានផ្តល់រថយន្តស្ទូច និងគ្រឿងចក្រ ព្រមទាំងជួយសម្រួលចរាចរណ៏ បានរលូន ៕

 

មតិយោបល់