ករណីអគ្គិភ័យឆេះរថយន្តបណ្តាលអោយរងការខូចខាត នៅក្រុងព្រះសីហនុ…

ព្រះសីហនុ:ប្រភពយោងតាមផេកHotline117បានអោយដឹងថាករណី “ឆេះរថយន្ត” រថយន្ត ០១គ្រឿង ត្រូវបានឆេះពេលកំពុងបើកបរតាមផ្លូវ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី ករណីខាងលើ ស្ថិតត្រង់ចំណុចក្រុម១ ភូមិ៦…

ករណីរថយន្តបុកបង្គោលស៊ីម៉ង់ត៍ក្រឡាប់បណ្តាលអោយមនុស្សម្នាក់ស្លាប់និងរងរបួស នៅខេត្តកែប…

កែប:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានអោយដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៥០ នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តបុកបង្គោលស៊ីម៉ងត៍ក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤-២៥ ចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប។ បង្កដោយរថយន្តម៉ាកហ្វត(Ford) ពណ៌ស ផលិតឆ្នាំ២០២៣…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូប នៅស្រុកព្រៃនប់…

ព្រះសីហនុ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានអោយដឹងថា បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) – នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២១ : ០០ នាទី​ មានករណី​ឆក់កាបូប០១កើត​ឡើង នៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងរត់គេចមកតាមផ្លូវជាតិលេខ៤ ពេលទទួលបានព័ត៍មានហើយ ឯកឧត្តម…

ករណីហិង្សាដេញវាយគ្នាអ្នករត់ម៉ូតូផាស់អាប់២ក្រុមត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ព្រះសីហនុ:នៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២៣​ អធិការ​ដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ បានកសាងសំណុំរឿង​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយគ្នាទៅវិញទៅមក ) កាលពីថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៣ វេលាម៉ោង​ ២០និង៣០នាទីយប់ ស្ថិតនៅ​ចំណុច​ រង្វង់មូលតោ២​ ក្រុម១៥​ ភូមិ៤​ សង្កាត់​លេខ៤​ ក្រុង​-ខេត្តព្រះសីហនុ​ ដែលបង្កឡើងដោយអ្នករត់ម៉ូតូផាស់អាប់ចំនួន​០២ក្រុមបានវាយគ្នាទៅវិញមក…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីម្ចាស់ចុះមកក្រោមរកម៉ូតូជិះទៅទិញអីហូបស្រាប់តែបាត់រកមិនឃើញ…

ព្រះសីហនុ:កាលពីថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២៣ ​វេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត មាន​ករណីអំពើលួច (កាច់សោករម៉ូតូ០១គ្រឿង) មួយ​កើតឡើង​ ស្ថិតនៅចំណុច​ បន្ទប់​ជួល​ ក្រុមទី​ ៤២​ ភូមិ៥​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ (ភ្នំប៉ាក់ពេីក) បង្កឡេីងដោយជនសង្ស័យចំនួន​០៣នាក់​ មិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភា​ព​ ចូលលួចម៉ូតូ០១​គ្រឿង​…

ករណីបុរសម្នាក់បានបើកត្រាត់ទ័រក្រឡាប់បណ្តាលអោយស្លាប់ នៅខេត្តកំពត…

កំពត:នៅថ្ងៃទី​២៨ខែកក្កដា​ឆ្នាំ​២០២៣​ វេលាម៉ោង​ ០៧និង២០នាទីព្រឹក​ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង០១លេីក​ ស្ថិតនៅភូមិកូនសត្វ​ (អូធំ)​ ឃុំកូនសត្វ​ ស្រុកទឹកឈូ​ ខេត្ត​កំពត​ ។ បេីកបរដោយ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ ។រស់នៅ​ក្រុងព្រះសីហនុ​ បានបើកទ្រាក់ទ័រក្រឡាប់ស្លាប់​ នៅនឹងកន្លែងកេីតហេតុ​ នៅចំណុចអូរធំភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត)…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ករណីគ្រឿងញៀន…

ព្រះសីហនុ:នៅថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំ​ង​ជំនាញអធិការដ្ឋាននគរ​បា​លក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិថ្មី ក្រុម០៨ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖ ១-ឈ្មោះ…

គ្រាន់តែធ្វើសកម្មភាពឆក់និងលួចចំនួន១២ករណីទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៣នាក់…

ព្រះសីហនុ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានអោយដឹងថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥.០០នាទីត្រង់​ចំណុចលើដងផ្លូវ​វិថី​ឆ្នេរ​រាម ទល់មុខប្រលាន​យន្តហោះ ស្ថិតក្នុងភូមិ​ថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់​ទោ​ស(ឆក់កាបូប)០១កើតឡើងបង្កដោយជនសង្ស័យចំនួន​០៣នាក់ៈ ១.ឈ្មោះចាន់ ហេង ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅក្រុងព្រះ​សីហនុ (​អ្នក​ឆក់ផ្ទាល់)។​ ២.ឈ្មោះ កៅ…

ករណីរថយន្តបុករត់បណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តព្រះសីហនុ…

ព្រះសីហនុ:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ ០១នាក់(ប្រុស)ជនជាតិខ្មែរ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ​ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហុនុ ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់និងប្រើប្រាស់អាវុធខុសច្បាប់បានជាច្រើននាក់…

ព្រះសីហនុ:នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបានព័ត៌មានថា មានជនសង្ស័យ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើសកម្មភាព ឆក់កាបូបបុរសជនជាតិចិន០១នាក់ នៅចំណុចកែងផ្លូវលេខ៥០២ ស្ថិតនៅ ភូមិ៤ សង្កាត់៤…