ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ទៅច្រូតស្មៅឲ្យក្របី បែរជាជួបគ្រោះអកុសល លង់ទឹកស្លាប់

កំពង់ធំៈ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ១០និង២០នាទី មានករណីបុរសម្នាក់លង់ទឹកស្លាប់ កើតហេតុក្នុងភូមិអូត្នោត ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ហូ សឿន ភេទប្រុស អាយុ ៥៧ឆ្នាំ។ មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រា ហើយទៅច្រូតស្មៅឲ្យក្របី ក៏លង់ទឹកស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកោសល្យវិច័យពុំឃើញមានស្លាកស្នាមអ្វីផ្សេងទេ ពោលជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានបញ្ជូនសពឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់